Just Get Started...
នាយកដ្ឋានកម្មសិទិ្ធបញ្ញា នៃក្រសួងពាណិជ្ជកម្មសហការជាមួយសិន្និសីទ្ធិ
របស់អង្គការសហប្រជាជាតិស្តីពីការវិនិយោគ និងការអភិវឌ្ឍន៍ (UNCTAD) នឹងរៀបចំសិក្ខាសាលាថ្នាក់ជាតិស្តីពី
ការប្រើប្រាស់ និងវិធាន នៃការបែងចែកផលប្រយោជន៍ ជាលក្ខណៈអន្តរជាតិ
ក្រោមពិធីសារណាហ្គូយ៉ា និងកម្មសិទិ្ធបញ្ញា ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ១១ ដល់ ១២ ខែ កុម្ភៈ ឆ្នាំ ២០១៤។ សិក្ខាសាលានេះ
នឹងមានការចូលរួមពី មន្រ្តីច្បាប់ ជាន់ខ្ពស់របស់ UNCTAD ចំនួន ០២ រូប និងជំនួយការពិនិត្យមើល ប្រកាសនីយបត្រតក្កកម្ម
និង គំនូរឧស្សាហកម្ម នៃអង្គភាពកម្មសិទិ្ធបញ្ញាជាតិឥណ្ឌាចំនួន ០១ រូប ដោយធ្វើដំណើរមកដល់នៅថ្ងៃទី
០៨ ខែ មីនា ឆ្នាំ ២០១៤ និងត្រទ្បប់ទៅវិញនៅថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ២០១៤ ដូចមានក្នុងព័ត៌មានជើងហោះ
ហើរជូនភ្ជាប់។
No comments:
Post a Comment