Sunday, August 24, 2014

មនុស្សឆ្កួត


ប្រព័ន្ធនេះ ផ្តល់លទ្ធភាពដល់ម្ចាស់ម៉ាក ទទួលបានកិច្ចការពារម៉ាក នៅក្នុង​ប្រទេសជាច្រើន ដោយគ្រាន់តែ​ដាក់ពាក្យស្នើសុំតែមួយដោយផ្ទាល់ ជាមួយការិយាល័យម៉ាកជាតិ ឬ តំបន់​របស់​ខ្លួន។ ដូច្នេះ ម៉ាកអន្តរជាតិដែលចុះបញ្ជីរួច គឺស្មើនឹងពាក្យស្នើសុំ ឬការចុះបញ្ជី​ម៉ាក​ ដែលមាន​ប្រសិទ្ធភាពដូចគ្នា នៅក្នុងប្រទេសនីមួយៗដោយផ្ទាល់ ដែលជ្រើសយក​ដោយ​អ្នកស្នើសុំ ។ ប្រសិនបើការិយាល័យម៉ាក របស់ប្រទេសដែលជ្រើសរើស មិនបានបដិសេដ​នូវ​កិច្ចការពារ​ក្នុងរយៈពេលជាក់លាក់ណាមួយ កិច្ចការពារម៉ាកនោះ នឹងទទួលបាននៅក្នុងប្រទេសនោះ។

យោងទៅតាមប្រព័ន្ធម៉ាឌ្រីតដែលគ្រប់គ្រងដោយ WIPO ម្ចាស់ម៉ាកអាចការពារម៉ាកមួយ រហូតដល់ ៨៨ ប្រទេស បូកនឹងសហភាពអឺរ៉ុបផងដែរ ដោយដាក់ពាក្យតែមួយគត់ ជាភាសាតែមួយ (អង់គ្លេស បារាំង ឬអេស្បាញ) ដោយបង់កម្រៃតែ១ឈុត ជារូបិយវត្ថុ Swiss Francs​ ។

No comments:

Post a Comment